top of page

សញ្ញាណវ៉ិចទ័រនិងលក្ខណគ្រឺះនានា

  • Writer: PEN I Uoy
    PEN I Uoy
  • Oct 10, 2020
  • 1 min read

១ ដែនស្កាលែ និងដែនវ៉ិចទ័រ (Scalar Field and Vector Field)

ពត៌មានឬបាតុភូតរូបវិទ្យាត្រូវបានបកស្រាយដោយទំហំ(បរិមាណ)ពីរប្រភេទគឺទំហំស្កាលែ (Scalar Quantity) និងទំហំវ៉ិចទ័រ(Vector Quantity) ។ ទំហំស្កាលែជាទំហំដែលមានតែបរិមាណដូចជា ម៉ាស សីតុណ្ហភាព សម្ពាធ ពេលវេលាជាដើម។ ទំហំវ៉ិចទ័រគឺជាទំហំដែលមានទាំងបរិមាណនិងទិសដៅដូចជា កម្លាំង ល្បឿន បរិមាណចលនា ដែនទំនាញដី ដែនម៉ាញ៉េទិចជាដើម។

ree
ree

លំហដែលមានទំហំស្កាលែអាស្រ័យនឹងទីតាំងហៅថាដែនស្កាលែ។ ឧទាហរណ៍ដូចជាសីតុណ្ហភាពនៃតំបន់មួយ

(រូបភាពទី១)ប្រែប្រួលតាមទីតាំងកំណត់ជាក់លាក់។ តំបន់សីតុណ្ហភាពឬលំហសីតុណ្ហភាពនេះគឺជាដែនស្កាលែមួយ។ ចំណែកឯលំហដែលមានទំហំវ៉ិចទ័រអាស្រ័យនឹងទីតាំងហៅថាដែនវ៉ិចទ័រ។ ឧទាហរណ៍ដូចជាល្បឿនខ្យល់

(រូបភាពទី២)នៃតំបន់មួយប្រែប្រួលទាំងទិស និងទំហំអាស្រ័យទៅលើទីតាំងកំណត់ជាក់លាក់។ តំបន់ល្បឿនខ្យល់ ឬលំហល្បឿនខ្យល់នេះគឺជាដែនវ៉ិចទ័រមួយ។


ដោយឡែក ទំហំស្កាលែមានច្រើនវិមាត្រអាស្រ័យទៅលើបរិបទនៃការសិក្សា។ ឧទាហរណ៍ដូចជាអនុគមន៍ y = f(x) គឺជាដែនស្កាលែឯកវិមាត្រ(one-dimensional scalar field)ព្រោះអថេរសម្រាប់កំណត់តម្លៃអនុគន៍មានតែមួយ។ ដូចគ្នាដែរ f(x,y) គឺជាដែនស្កាលែទ្វេវិមាត្រ (two-dimensional scalar field) ហើយ f(x,y,z)គឺជាដែនស្កាលែត្រីវិមាត្រ(three-dimensional scalar field)។


ធាតុរបស់វ៉ិចទ័រមានបីគឺចំណុចចាប់(គល់) ចុង និងណម ឬប្រវែង។ ចំណុចចាប់និងចុងកំណត់ទិសដៅរបស់វ៉ិចទ័រ។ ដូចនេះយើងអាចនិយាយបានថាទំហំវ៉ិចទ័រផ្សំឡើងដោយទិសដៅ និងណមរបស់វា។ នៅក្នុងរូបវិទ្យាយើងសិក្សាចលនារបស់រូបធាតុក្នុងលំហត្រីវិមាត្រដែលមានអ័ក្សបីកែងតរៀងគ្នា។ តម្រុយទាំងនេះមានច្រើនប្រភេទអាស្រ័យនឹងប្រធានបទនៃការសិក្សាដូចជា តម្រុយដេកាត តម្រុយស៊ីឡាំង តម្រុយស្វ៊ែជាដើម។ ដោយហេតុថាខ្លឹមសារនៃមេរៀននេះគឺជាការសិក្សាលើលក្ខណៈទូទៅនៃវ៉ិចទ័រ ហើយដើម្បីសម្រួលក្នុងការសិក្សា វ៉ិចទ័រក្នុងមេរៀននេះគឺជាវ៉ិចទ័រត្រីវិមាត្រក្នុងតម្រុយដេកាត(Cartesian Coordinate System) R = OXYZ ។


២ ទីតាំងរបស់រូបធាតុក្នុងលំហ

ជាទូទៅទីតាំងរបស់រូបធាតុក្នុងលំហសិក្សាត្រូវបានកំណត់ដោយវ៉ិចទ័រទីតាំង R ណាមួយដែល

ree
ree

៣ ពិជគណិតនៃវ៉ិចទ័រ (Vector Algebra)

៣.១ ប្រមាណវិធីលើវ៉ិចទ័រ

ree

ឧទាហរណ៍ទី១ ចូរគូសវ៉ិចទ័រកម្លាំងផ្គួបត្រង់ចំណុច O

ree

ចម្លើយ

ree

ចំណាំ៖ ទំហំ និងទិសេដៅៃនវុិចទ័រមិនប្រែប្រួលទេក្នុងពេលរំកិលវាេនៅេលើប្លង់ដដែល។ ដំេណើររំកិលនេះហៅថាបម្លែងកិល។


៣.២ ភាពមិនអាស្រ័យលីនែអ៊ែ (Linear Independence)

ree
ree

ឧទាហរណ៍ទី២ សិក្សាភាពមិនអាស្រ័យលីនែអ៊ែនៃបីវ៉ិចទ័រខាងក្រោម

ree
ree
ree
ree
ree
ree

៣.៣ សមីការបន្ទាត់ (Equation of line)

ree
ree
ree
ree

៣.៤.១ សមីការប្លង់(Equation of Plane)

ree
ree

៣.៤.២ ចម្ងាយពីចំណុចនឹងទៅប្លង់

ree
ree

៣.៥ ផលគុណវ៉ិចទ័រ(Vector Product or Cross Product)

ree
ree

៣.៥.១ ចម្ងាយពីចំណុចនឹងទៅបន្ទាត់

ree
ree

· គណនាក្រលាផ្ទៃ

ree

៣.៦ ផលគុណចម្រុះ( Scalar Triple Product)

ree
ree

· គណនាមាឌសូលីត

ree

សម្រាប់ឯកសារជាpdf ⬇️

Comments


Post: Blog2_Post

+8170-1550-9933

Gifu, Japan

  • Facebook
  • YouTube

©2019 by CivilE NOTES. Proudly created with Wix.com

bottom of page