top of page
Writer's picturePEN I Uoy

ស៊ីនេម៉ាទិច និង ឌីណាម៉ិច Kinematics and Dynamics

Updated: Jun 9, 2020




នេះជាសៀវភៅសរសេរដៃរបស់ខ្ញុំអំពីផ្នែកខ្លះនៃមេកានិច។ ខ្ញុំបានចងក្រងវាឡើងក្នុងឆ្នាំ២០១៤គឺជាពេលដែលខ្ញុំជានិស្សិតឆ្នាំទី២នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)។ វាមិនមែនជាឯកសារសម្រាប់បោះពុម្ភផ្សាយទេ ព្រោះភាគច្រើននៃសំណៅនេះគឺគ្រាន់តែជាចំណុចសំខាន់ៗដែលខ្ញុំបានសិក្សានៅវិទ្យាស្ថាន។ មានន័យថាវាមិនមែនជាឯកសារស្រាវជ្រាវថ្មីស្រឡាងនោះទេ ឬអាចនិយាយបានថា គ្រាន់តែជាសៀវភៅសរសេរដៃរបស់និស្សិតម្នាក់ក៏បាន។ ដោយឡែក ដោយសារជំនាន់នោះការសិក្សាត្រូវប្រព្រឹត្តទៅជាភាសាបារាំង សំណេររបស់ខ្ញុំក៏ជាភាសាបារាំងដែរ។ កាលនោះខ្ញុំបានព្យាយាមបកប្រែជាភាសាជាតិខ្លះដែរ តែដោយសារចំណេះដឹងមានកម្រិត និងដោយខ្វះខាតពេលវេលាផង ខ្លឹំមសារស្ទើតែទាំងស្រុងនៃសៀវភៅនេះត្រូវបានតាក់តែងឡើងជាភាសាបារាំង។

សៀវភៅនេះចែកចេញជាពីរផ្នែកគឺ ស៊ីនេម៉ាទិចដែលជាការសិក្សាពីចលនារបស់រូបធាតុដោយមិនគិតអំពីបុព្វហេតុនៃចលនានោះ និងឌីណាម៉ិចដែលជាការសិក្សាអំពីចលនារបស់របស់រូបធាតុរូមផ្សំនឹងកម្លាំងដែលជាបុព្វហេតុនៃចលនាផងដែរ។ មាតិកាពិស្តារមានដូចតទៅ៖

ផ្នែកទី១ គឺស៊ីនេម៉ាទិចដែលចែកចេញជាបីធំៗគឺ

១ ស៊ីនេម៉ាទិចនៃចំណុចរូបធាតុ

២ ចលនាធៀប និងបង្គុំចលនា

៣ ស៊ីនេម៉ាទិចនៃសូលីដ និង ការប៉ះនៃសូលីដ

ផ្នែកទី២គឺ ឌីណាម៉ិចដែលមានផ្នែកតូចៗចំនួន៣គឺ

១ គោលការគ្រឹះឌីណាម៉ិចនៃចំណុចរូបធាតុ

២ ឌីណាម៉ិចនៃចំណុចរូបធាតុក្រៅតម្រុយកាលីឡេ និងកម្លាំងនិចលភាព

៣ កម្មន្ត និង ថាមពលមេកានិច


ខ្ញុំសង្ឃឹមថាការចែករំលែកកូនសៀវភៅដ៏តូចនេះនឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ ជាពិសេសអ្នកដែលស្នេហាវិទ្យាសាស្រ្តនិងរូបវិទ្យា។


សូមអរគុណ!


⬇️សម្រាប់ទាញយកឯកសារ




1,279 views0 comments

Comments


Post: Blog2_Post
bottom of page